ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមគំនិតគ្នាបន្លំលួចយកលុយចំនួន ១៤០០ដុល្លារ នៅស្រុកបសេដ្ឋ

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩,៣០នាទីព្រឹក អធិការនគរបាលស្រុកបសេដ្ឋ បានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ អ៊ុំ សុខលី ថាបានបាត់លុយចំនួន១៤០០ដុល្លារ (មួយពាន់បួន រយដុល្លារ) នាយប់ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២និង០០នាទីរំលងអាធ្រាត នៅក្នុងហាងម៉ាស្សាកោស ជប់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្រោយពីទទួលបានពាក្យបណ្តឹងរួច កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិលចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយបានហៅជនសង្ស័យ០២នាក់ មានឈ្មោះក្នុងបណ្តឹងមកសាក សួរ ទី១. ឈ្មោះ កន ដាលីន ជានារីម៉ាស្សា, ទី២.ឈ្មោះស្រឿង ម៉េន ភេទស្រី ជាម្ចាស់ហាង ។

តាមចម្លើយសារភាព របស់ជនសង្ស័យទាំង០២ខាងលើ ថាខ្លួនពិតជាបានរួមគំនិតគ្នាបន្លំលួចយកលុយនៅក្នុងកូនកាបូបដៃរបស់ជនរងគ្រោៈឈ្មោៈ អ៊ុំ សុខលី ចំនួន១៤០០ដុល្លារប្រាកដមែន ។

ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធី។ ចំពោះប្រាក់ចំនួន១៤០០ដុល្លារ បានប្រគល់ជូនជនរងគ្រោះវិញ៕

មតិយោបល់