ភ្នំពេញៈ កាលពីវេលាម៉ោង ២ និង០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ មានករណីបុរសជនជាតិញ៉ូស៊ីលេនម្នាក់ បានដេកស្លាប់នៅលើកាំជណ្ដើរផ្ទះជួលមួយកន្លែង បង្កឲ្យមានការផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។
ជនរងគ្រោះឈ្មោះ John Harrison ភេទប្រុស អាយុ៥៨ឆ្មាំ មុខរបរគ្រូបង្រៀន វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង មានស្រុកកំណើនៅប្រទេសញ៉ូស៊ីលេន។
តាមប្រភពពីសាច់ញាត្តិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺសសៃប្រសាធយូរឆ្នាំមកហើយ ដោយមុនកើតហេតុនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះ បានលេបថ្នាំអស់ចំនួន៦០គ្រាប់ បន្ទាប់មកក៏សន្លប់ស្តូកស្តឹង ត្រូវបានប្រពន្ធបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្រោយពីក្រុមគ្រូពេទ្យជួយសង្គ្រោះរួចមក ជនរងគ្រោះក៏មានស្ថានភាពធូរស្បើយ តែមិនដឹងយ៉ាងម៉េច ស្រាប់តែជនរងគ្រោះ បានទាញសារ៉ូមចេញ ហើយរត់ចេញពីមន្ទីរពេទ្យ ឃើញដូចច្នោះប្រពន្ធ បានស្ទុះទៅចាប់ជនរងគ្រោះ បណ្ដាលឲ្យរអិលដួលបាក់ជើងម្ខាង ខណៈជនរងគ្រោះបានរត់មកផ្ទះជួលវិញ មិនទាន់ឡើងដល់ផ្ទះផង ក៏បានដេកស្លាប់នៅកាំជណ្ដើរបាត់តែម្ដង។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះមកពិនិត្យនៅនិងកន្លែងកើតហេតុ មូលហេតុយ៉ាងណានោះ នៅមិនទាន់ដឹងទេ ដោយសពត្រូវបានរង់ចាំសមត្ថកិច្ចជំនាញ មកធ្វើកោសលវិច័យនៅពេលព្រឹក៕
មតិយោបល់