ព័ត៌មានជាតិ

ពិធីបុណ្យ​ចម្លែក​នៅអេ​ស្ប៉ាញ​យក​សត្វកណ្តុរ​ដែលស្លាប់​គប់​ចូល​ហ្វូងមនុស្ស​

​វា​ជា​ព្រឹត្តិការណ៍​ដ៏​ចម្លែ​ក​ដេល​មនុស្ស​នៅ ទីក្រុង El Puig បាន​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​ចម្លែក ជា​រៀងរាល់ឆ្នាំ ។​
​ព្រឹត្តិការណ៍​ដែល​គេ​ប្រារព្ធ​ធ្វើ​រាល់​ឆ្នាំ នេះ គឺ​ពួកគេ​យក​សត្វ​កណ្តុរ​គប់​ទៅ​លើ​មុខ​នរណាម្នាក់ ដែល​នេះ​គ្រាន់​តែ​គិតថា​វា​មិនមែន​ជា​គំនិតល្អ​ទៅហើយ​ដែល​ពួកគេ​ធ្វើបែបនេះ​។​

​ទោះជា​យ៉ាងណា​នៅក្នុង​ក្រុង El Puig របស់​ប្រទេស​អេ​ស្ប៉ា​ញ សកម្មភាព​យក​កណ្តុរ​គប់​លើ​មុខ​នរណា ក្លាយ​ជា​សកម្មភាព​មួយ​ដ៏​ពេញនិយម និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ពួកគេ​។​

​ព្រឹត្តិការណ៍​ខាងលើ​ជា​រៀងរាល់ឆ្នាំ គេ​ប្រារព្ធ​ធ្វើឡើង​នៅ ថ្ងៃ អាទិត្យ ខែ មករា ដែល​ជា​កម្មវិធី បុណ្យ​មួយ​ដ៏​ប្លែក​បំផុត​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។​
​អ្នក​ដែល​ចូលរួម​កម្មវិធី​នេះ​គឺ​ត្រូវ​យក​កណ្តុរ​ដែល​ស្លាប់ ហើយ​បោះ​ចូល​ទៅ​ហ្វូងមនុស្ស​ដែល​កំពុង​ប្រារព្ធ​ពិធី​នេះ​។ អ្នក​ដែល​ត្រូវបាន​គេ​បោះ​ចំ​កណ្តាល​មុខ អ្នក​នោះ​ត្រូវ​រើស​កណ្តុរ​នោះ បក​មក​វាយប្រហា​រវិ​ញ​។​

​ចំពោះ​កម្មវិធី​នេះដែរ មនុស្ស​ភាគច្រើន​បាន​ផ្តល់​យោបល់​ថា ការធ្វើ​បែប​នេះ វា​អាច​បង្ករ​ហានិភ័យ​ដល់​ខ្លួន ដោយ​អាច​ឆ្លង​រោគ​ពី​សត្វ​កណ្តុរ​។​តែ​ទោះជា​យ៉ាងណា មនុស្ស​នៅ El Puig បាន​និយាយថា សម្រាប់​សត្វ​កណ្តុរ​ដែល​គេ​បាន​ប្រើ​នោះ គឺ​យក​តែ​សត្វ​កណ្តុរ​ដែល​បានសម្លាប់​រួចរាល់​ហើយ ដែល​ត្រៀម​ចំ​មុន​រដូវរងារ​នោះ​។​

​តួ​យ៉ាង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នេះ កម្ម​វី​ធី​ខាងលើ​បាន​ទទួល​ប្រជាប្រិយភាព ដោយ​ទទួលបាន​ការចូលរួម​ពី​មនុស្ស​ជាច្រើន​ក្នុង​មួយ​ឆ្នាំៗ និង​ទទួល​រឿង​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​ចំពោះ​អ្នក​ដែល​ចូលរួម​ព្រឹត្តិការណ៍​យក​កណ្តុរ​គប់​មុខ ឬ​បោះ​ចូល​ហ្វូងមនុស្ស​៕
https://i1272.photobucket.com/albums/y389/domneng/af/chu1-1371595592160_zps4a999610.jpg
https://i1272.photobucket.com/albums/y389/domneng/af/chu2-852ac_zps739dd200.jpg

មតិយោបល់