ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រីៗបាក់មិនតិច សម្រស់បេក្ខភាព Cambodia idol ជាពេទ្យ សង្ហាខ្លាំង ច្រៀងពីរោះទៀត (មានវីដេអូ)

(ភ្នំពេញ)៖ អ្នកតាមដាន ការប្រកួតចម្រៀង Cambodia Idol រដូលកាលទី៤ កាលពីយប់មិញនេះ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងបេក្ខភាព លោក ស៊ឹម ច័ន្ទពន្លឺ ដែលមានអាជីពជា គ្រូពេទ្យនៅមន្ទីរពេទ្យឯកជនមួយកន្លែង មិនតែប៉ុណ្ណោះ រូបលោកធ្លាប់ បានឡើងប្រឡង The Voice នៅវៀតណាម ល្បីឈ្មោះម្តងរួចហើយ។

យ៉ាងណាមិញ ហ្វេនៗនារីមិនតិចនាក់នោះឡើយ ដែលលង់សម្រស់និងសមត្ថភាព របស់បេក្ខភាពរូបនេះ ក្នុងវគ្គ Judge Audition សូម្បីតែការតុបតែងខ្លួន ក៏ចេញមកជះចំហាយទាក់ទាញ ខុសប្លែកពីបេក្ខភាពសប្តាហ៍មុនៗ សូម្បីគណ:កម្មការក៏ផ្ទុះការកោតសរសើរផងដែរ។

រីឯ ការបញ្ចេញសមត្ថភាពវិញ រូបលោកក៏អាច បន្តទៅវគ្គបន្ទាប់ ក្រោយពេល ទទួលYes ពីគណ:កម្មការទាំង៤រូប ក្នុងបទចម្រៀងជាភាសាអង់គ្លេស Halo ដែលតម្រូវឲ្យមានដង្ហើមវែង ព្រមទាំង មានទឹកដមលើកដាក់មិនធម្មតា ជាហេតុធ្វើឲ្យ គេឯង ចាប់អារម្មណ៍រូបលោក កាន់តែច្រើនឡើង៕

មតិយោបល់