កោះកុងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០១ ខែ០៦ឆ្នាំ២០២២ វេលាម៉ោង ២៣និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km ៤៤ -៤៥ នៅចំណុច បឹងមាសស្ថិតក្នុង ភូមិប្រលាន ឃុំ កណ្ដោល ស្រុកបូទុមសាគរ ខេត្ត កោះកុង ។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា រថយន្ត០១គ្រឿងម៉ាក HYUNDRAl (ហាន់ ដាយ) ពណ៌ ត្រី អី ពាក់ស្លាកលេខ ភ្នំពេញ 3F 2717 បើកបរទិសដៅ ពីភ្នំពេញ ទៅកោះកុង បានបុកនិងម៉ូតូ០១គ្រឿង ម៉ាក អិចសិនទរ័ ពណ៌ខ្មៅ គ្មានស្លាកលេខទិសដៅផ្ទុយគ្នាបណ្តាលអោយស្លាប់មនុស្សចំនួនម្នាក់(ប្រុស)។ សមត្ថកិច្ចនគរបាលបានបន្តថា មូលហេតុ អ្នកបើកបររថយន្តវ៉ាជែងខ្វះការប្រុងប្រយត្ន័ ចំណែកអ្នកបើកបររថយន្តបង្ករ ឈ្មោះ យាន យាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ អូត្រេះ ឃុំ អូត្រេះ ស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ ។ ក្រោយកើតហេតុបានចតរថយន្តទុកចោល ហើយរត់គេចខ្លួន។ចំពោះជនរងគ្រោះ (ស្លាប់នៅកន្លែងកើតហេតុ) ឈ្មោះ ទូច ត្រា ភេទ ប្រុសអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបទុមសាគរ ខេត្ត កោះកុង សមត្ថកិច្ចយើងបានប្រគល់សព ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ រថយន្ត និងម៉ូតូ ខូចខាតធ្ងន់។
បច្ចុប្បន្ន រថយន្តនិងម៉ូតូសមត្ថកិច្ចយើងយកមករក្សា ទុក្ខនៅអធិការដ្ឋាននគរបាល រងចាំដោះស្រាយតាមនិតិវិធីច្បាប់៕
មតិយោបល់