ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅកាន់ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមកិច្ចប្រជុំលើកទី៥ រដ្ឋមន្ត្រីអាស៊ាន-ចិន ស្ដីពីការត្រួតពិនិត្យអធិការកិច្ច និងចត្តាឡីស័ក្ដគុណភាពផលិតផលកសិកម្ម (សហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ) ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០១៦។
យោងតាមប្រភពព័ត៌មានពីក្រសួងកសិកម្មបានឲ្យដឹងថា “កិច្ចប្រជុំខាងលើនឹងពិភាក្សាលើ: ផែនការមួយចំនួនដូចជា៖ សកម្មភាព ឆ្នាំ២០១៧-២០១៨ , សំណើកិច្ចសហប្រតិបត្តិការលើគេហទំព័រសហប្រតិបត្តិការអនាម័យនិងភូតគាមអនាម័យ អាស៊ាន-ចិន សហប្រតិបត្តិការស្តង់ដារកសិកម្ម សហប្រតិបត្តិការ E-Certificate អធិការកិច្ច និងចត្តាឡីស័ក្ដ និងកិច្ចសហការត្រួតពិនិត្យ និងបង្កាជំងឺរុក្ខជាតិ និងសត្វ៕
មតិយោបល់