ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ ធ្វើការចាប់ខ្លួន ក្រោយពីរកឃើញថា មានការជាប់ពាក់ពន្ធ័នឹងករណីប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣៥នាទី យប់ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះលេខ១៩CE0 ផ្លូវលេខ១៥០ ក្រុមទី៣៦ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ គៀត គូ ហៅទូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៥ BE1 ផ្លូវលេខ២២៥ ក្រុមទី៣១ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក (ម្ចាស់គ្រឿងញៀន និងជាអ្នករក្សាទុក)។ទី២ឈ្មោះ អៀង ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥E0 ផ្លូវលេខ១៩៦ សង្កាត់វាលវង់ ខណ្ឌ៧មករា (ជាអ្នកប្រើប្រាស់) និងជនសង្ស័យទី៣ឈ្មោះ ប៊ុន ខេម ហៅខេម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅក្នុងឡនំប៉័ង ផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក (ជាអ្នកប្រើប្រាស់)។ ដកហូតបានថ្នាំញៀន១កញ្ចប់តូច។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី២ ខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ ក៏ប្រទះឃើញជនសង្ស័យទាំង៣នាក់ ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ឲ្យឈប់ដើម្បីឆែកឆេរនិងត្រួតពិនិត្យរកឃើញថ្នាំញៀន១កញ្ចប់តូចនៅជាប់នឹងខ្លួន ទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់