ព័ត៌មានជាតិ

ករណីរថយន្តធំបុករថយន្តបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុម្នាក់ បណ្ដាលឲ្យរងការខូចខាត

ព្រះសីហនុៈ នៅវេលាម៉ោងជាង ១០ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៣-១៦៤ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តនិងរថយន្តមានទិសដៅស្របគ្នាពីខេត្ត ព្រះសីហនុទៅភ្នំពេញ។

រថយន្តធំគ្មានស្លាកលេខ អ្នកបើកបររត់គេចខ្លួន មកដល់ចំណុចខាងលើ បានទៅបុករថយន្តម៉ាក RAY4 ស្លាកលេខ ភ្នំពេញ 2D-7147 អ្នកបើកបរឈ្មោះ សួន ប៊ុនឃាង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្ន រស់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ មិនមានមនុស្សរងរងគ្រោះអ្វីធ្ងន់ធ្ងរឡើយ៕

មតិយោបល់