ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីរំលោភលើទំនុកចិត្ត

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបលស្រុកកម្រៀង បានដឹកនាំកម្លាំងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពៅ ទ្រី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងដកហូតម៉ូតូ០១គ្រឿងម៉ាកHondaClickពណ៌សពាក់ស្លាកលេខបាត់ដំបង1AG-2377។

សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី នៅភូមិអណ្ដូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីរំលោភលើទំនុកចិត្តមួយកើតឡើងប្រព្រឹត្តដោយជនសង្ស័យខាងលើបានយកម៉ូតូ០១គ្រឿងម៉ាកHondaClickពណ៌សពាក់ស្លាកលេខបាត់ដំបង1AG-2377ជារបស់ឈ្មោះឈ្មោះ យ៉ុត រស្មី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយយកទៅបញ្ចាំនៅស្រុកកម្រៀងខេត្តបាត់ដំបង។

នៅក្រោយកើតហេតុជនរងគ្រោះបានប្តឹងពីករណីនេះចូលមកសមត្ថកិច្ចនគរបាលហើយឆ្លងតាមរយ:ការស្រាវជ្រាវស៊ើបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើមកកាន់ការិយាល័យជំនាញខេត្តអនុវត្តតាមនីតិវិធី៕

 

មតិយោបល់