ព័ត៌មានជាតិ

លង់ទឹកស្លាប់២នាក់ក្នុងថ្ងៃតែមួយនៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ករណីមនុស្សលង់ទឹកស្លាប់០២នាក់នៅកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅស្រុកបាកាន និងស្ត្រីម្នាក់ស្លាប់នៅស្រុកក្រគរ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាករណីទី១កើតឡើងនៅវេលាម៉ោង១៤និង៥០នាទី នៅកន្លុកប្រឡាយមុខលូទឹកខាងជើងវត្តចំបក់មាស ស្ថិតនៅភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សពជនរងគ្រោះទី១ឈ្មោះ យឹម សេង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មានមានទីលំនៅភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន។

យោងតាមការបំភ្លឺរបស់ឈ្មោះពេជ្រ គក់ (ហៅសុខ) ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធរបស់សពបានឲ្យដឹងថាប្ដីរបស់គាត់មានជំងឺសរសៃប្រសាទនិងជាមនុស្សចូលចិត្តផឹកស្រា។ពេលដែលប្ដីគាត់ផឹកស្រាតែងតែវង្វេងរង្វាន់ដើរចេញពីផ្ទះមិនដឹងដើរទៅណាទៅណីទេជាច្រើនលើកច្រើនសារមកហើយ។ លុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៥ព្រឹក ប្ដីគាត់ងើបពីដេកដើរទៅត្បូងបាត់ទៅរហូតដល់ម៉ោងប្រហែល០៥ល្ងាចថ្ងៃដដែលមិនឃើញប្ដីមកផ្ទះលុះដល់ម៉ោងប្រហែល០២រសៀលលោកមេភូមិជិះម៉ូតូមកប្រាប់គាត់ថាប្ដីគាត់លង់ទឹកស្លាប់នៅខាងជើងវត្តចំបក់មាស។មូលហេតុផឹកស្រាស្រវឹងនិងមានជំងឺសសៃប្រសាទ។

ក្រោយពីពិនិត្យសាកសពនិងតាមការបំភ្លឺរបស់ប្រពន្ធសពសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាសពឈ្មោះយឹមសេងស្លាប់ដោយសារថប់ដង្ហើមលង់ទឹកស្លាប់និងបានកំណត់ហេតុរៀបចំនីតិវិធីប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ករណីទី២កើតឡើងនៅវេលាម៉ោង១៣និង៤៥នាទីនៅចំណុចកំពង់ស្ទឹង ស្ថិតនៅភូមិកំពង់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សពជនរងគ្រោះឈ្មោះ ហ៊ុ ណាយ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរមុខរបរនេសាទ មានទីលំនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ។

យោងតាមកំណត់ហេតុបំភ្លឺរបស់ឈ្មោះលន ស៊ីណា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ត្រូវជាកូនបង្កើតសព)ឲ្យដឹងថាកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ មីងរបស់ខ្លួនឈ្មោះ សម្បត្តិ បានទូរស័ព្ទប្រាប់ខ្លួនថាបាត់ម្ដាយរបស់ខ្លួនពីរបីថ្ងៃហើយ។លុះដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ មីងរបស់ខ្លួនបានតេមកខ្លួនម្ដងទៀតប្រាប់ថាម្ដាយរបស់ខ្ញុំស្លាប់បាត់ហើយ។

ក្រោយពីគ្រូពេទ្យនិងសមត្ថកិច្ចជំនាញខេត្តស្រុកពិនិត្យកន្លែងកើតហេតុសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយសារស្រវឹងស្រាដាច់ចំណីទៅជាខ្យល់គរធ្លាក់ចូលក្នុងទឹកទើបបណ្តាលឲ្យស្លាប់។សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុរៀបចំនីតិវិធីប្រគល់សពជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់