ព័ត៌មានជាតិ

កាច់សោកម៉ូតូបានមួយសន្ទុះ សមត្ថកិច្ចក្របួជាប់

ព្រៃវែង: ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាចសោកម៉ូតូជិះរត់គេចបានមួយសន្ទុះ ត្រូវកម្លាំងសមត្ថកិច្ចដេញតាម ហើយក្របួចជាប់បានម្នាក់កាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នៅចំណុចវត្តរលាំង ភូមិរលាំងឃុំរំលេច ស្រុកស៊ីធកណ្ដាល ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក C125 បានធ្វើសកម្មភាពលួចកាច់សោក១គ្រឿងម៉ាកC125 ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CI-8014 របស់ឈ្មោះ ហុង ធីម ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃដើមថ្នឹងទី2 ឃុំព្រៃដើមថ្នឹង ហើយជនសង្ស័យម្នាក់បានជិះម៉ូតូរបស់ជនរងគ្រោះគេចទៅទិសខាងត្បូងបត់តាមភូមិព្រៃដើមថ្នឹងសំដៅឡើងទៅផ្លូវជាតិ១១  ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលបានចេញអត្តរាគមន៍ បានដេញស្ទាក់ចាប់បានជនសង្ស័យម្នាក់ និងម៉ូតូនៅចំណុចភូមិស្វាយជីក្រាយឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្ដាល និងដកហូតបានវត្ថុតាងមួយចំនួន។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យមានឈ្មោះ ហេង ពៅ ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជួនទៅស្នងកានគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវរកបក្ខពួកបន្ត៕

photo_2016-08-22_17-19-55

photo_2016-08-22_17-19-56

photo_2016-08-22_17-19-58

photo_2016-08-22_17-20-00

មតិយោបល់