ភ្នំពេញៈ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ជនជាតិចិនស្រវឹងបើករថយន្តឡិចស៊ីស RX300 មួយគ្រឿង ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃ ស្ពានអាកាស៧មករា បណ្ដាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្ត មួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-3992 ធ្វើដំណើរក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលចង្កូត ទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាពេញទំហឹង បណ្តាលឲ្យបង្កាន់ដៃមួយផ្ទាំង ខ្ទាតបុកផ្ទុបបង្គោលភ្លើងទ្រេតរងការខូចខាត ។ រថយន្តបង្កក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕
មតិយោបល់