មិនជឿកុំប្រមាថ! ធារិកា ទៅដល់កន្លែងម្តាយស្លាប់ ស្រាប់តែ កាបូបម្តាយនាង អណ្តែតឡើង (មានវីដេអូ)

(ភ្នំពេញ)៖ ដូចដែរដឹងស្រាប់ហើយថា ដំណឹងមរ.ណភាពរបស់ឪពុកម្តាយ កញ្ញា សុវត្ថិឌី ធារិកា បានធ្វើឲ្យ មហាជនត.ក់ស្លុ.តជាខ្លាំង ព្រោះហាក់ឃើញនឹងភ្នែកស្រស់ៗពេក ទើបនឹង ដើរលេងសើចសប្បាយជាមួយគ្រួសារ មិនទាន់បានប៉ុន្មានផង ស្រាប់តែមកជួប គ្រោះថ្នាក់ក្រឡាប់រថយន្តរហូតបាត់បង់ជីវិត។

យ៉ាងណាមិញ រាប់ចាប់ពីថ្ងៃជួបបញ្ហារហូតដល់ពេលនេះ គឺដល់ទៅ ២០ថ្ងៃហើយ សមត្ថកិច្ចខំចុះស្វែងរក កាបូបលុយរបស់ ម្តាយតារាចម្រៀង ធារិកា ដែរប៉ុន្តែរកពុំឃើញទាល់តែសោះ សូម្បីតែ អ្នកជិតខាងម្តុំនោះ ក៏មិនប្រទះឃើញដែរ ស្រាប់តែ កូនៗនាំគ្នាទៅកន្លែងកើតហេតុកាលពីរសៀលមុននេះ ក៏អណ្តែតឲ្យឃើញនឹងភ្នែក ក្នុងនោះលោកជំទាវ ម៉ែន ចិន្តា ជាអ្នកឃើញមុនគេ។

គួរបញ្ជាក់ផងដែរថា ក្នុងកាបូបលុយនោះគឺ មានទឹកប្រាក់សរុប ១៦០០ដុល្លារ និង គ្រឿងអលង្ការមាសពេជ្រ មួយកញ្ចប់ លើសពីនេះទៅទៀត អ្នកជិតខាងបង្ហើបថា យប់ថ្ងៃកើតហេតុ គេឯងឮសម្លេងទ្រហោយំនៅទីនោះ ពិសេសគឺ នៅថ្ងៃសីលកន្លងទៅនេះ ក៏ឮសម្លេងចម្លែកនៅទីនេះដែរ ដែលធ្វើឲ្យ គេឯងព្រឺសម្បុរតែម្តង៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *