ភ្នំពេញៈ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បុរសម្នាក់បើករថយន្ត Masda BT50 មួយគ្រឿង ក្នុងល្បឿនលឿនរវល់តែចុចទូរស័ព្ទ ក៏ជ្រុលទៅបុកចំពីក្រោយរថយន្ត FORD RANGER មួយគ្រឿង កំពុងឈប់រង់ចាំស្តុប បណ្តាលឲ្យរងការខូចខាតទាំងសងខាង ទីតាំងស្ថិតតាមបណ្តោយផ្លូវ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្ត មួយគ្រឿងម៉ាក FORD RANGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BP-1395 ធ្វើដំណើរតាមបណ្ដោយផ្លូវ៩២ ទិសដៅពីកើតទៅលិច ។ លុះមកដល់ត្រង់ចំណុចស្តុបកើតហេតុ ជាភ្លើងពណ៌ ក្រហម រថយន្តនោះក៏បានឈប់ ដើម្បីរង់ចាំភ្លើងពណ៌បៃតង ។ ស្របពេលនោះក៏ស្រាប់តែរថយន្ត មួយគ្រឿងទៀតម៉ាក Masda BT50 ពណ៌ស ពាក់ស្លាកលេខរដ្ឋ 13 2-1364 បើកបរដោយបុរសម្នាក់ ទិសដៅស្របគ្នា តាមពីក្រោយរថយន្ត FORD RANGER ក្នុង ល្បឿនលឿន ដោយអ្នកបើកបររថយន្ត Masda រវល់តែចុចទូរស័ព្ទ ដៃមិនបានប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្ត FORD RANGER ពេញទំហឹង បណ្តាលឲ្យរថយន្ត FORD RANGER រងការខូចខាតក្រពឹត និងបែកចង្កៀងខាងក្រោយ ចំហៀងខាងស្ដាំ ។ ចំណែកឯរថយន្ត Masda បានរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ។
បន្ទាប់ពីកើតហេតុ ភាគីទាំងពីរបានធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្ត Masda ព្រមយករថយន្ត FORD RANGER ទៅជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿង ៕
មតិយោបល់