ព័ត៌មានជាតិ

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិន បង្ក្រាបគ្រឿងញៀន១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់

ប៉ៃលិន: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០នាទី ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ សេងសុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលពី ឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន លោកវរសេនីយ៍ទោ សេង ចិន្តា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបជាក់ស្តែងក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី មានចំនួន០៤គោលដៅ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់ ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ឈុន លីហួរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ២.ឈ្មោះ មាន ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ៣. ឈ្មោះ វុធ គន្ធី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅផ្ទះជួលស្ថិតនៅភូមិកម្រៀង ឃុំកម្រៀង ស្រុកកម្រៀង ខេត្តបាត់ដំបង ។ ៤.ឈ្មោះ វុធ វ៉ាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ៥. ឈ្មោះ ឌួង សង្ហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន ។ ៦. ឈ្មោះ អ៊ុំ ដាលីន ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

វត្ថុតាងនិងសម្ភារ:ដកហូតសរុបរួមមាន ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកICE សរុបទម្ងន់ ៣២២,០៣ក្រាមថ្នាំសុទ្ធ ។

ប្រភេទអក្សរ WY ចំនួន១៤០៨គ្រាប់ទម្ងន់សរុប ១៣៤,៣៤ ក្រាមថ្នាំសុទ្ធរថយន្តចំនួន០១គ្រឿងពណ៌លឿងពាក់ស្លាកលេខ 2A-6243 គោយន្តកន្ត្រៃចំនួន០១គ្រឿង ម៉ូតូចំនួន០២គ្រឿង និងទូរស័ព្ទចំនួន០៣គ្រឿង ។

ជញ្ជីងចំនួន០២គ្រឿងសម្ភារ:ជក់ថ្នាំញៀន និងថង់វេចខ្ចប់ថ្នាំញៀនចំនួន០២ដុំធំ ។ បច្ចុប្បន្នករណីខាងលើ កម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យខាងលើ ព្រមទាំងវត្ថុតាង មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់