ព័ត៌មានជាតិ

រថយន្តឡិចស៊ីស RX330 ពន្លះរថយន្តព្រូសប៉ើងទៅម្ខាងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្តលុចស៊ីស RX330 បោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តតូយូតាព្រូសកំពុងបត់ឆ្វេងឆ្លងផ្លូវចំពេញទំហឹង បណ្ដាលឲ្យបើងទៅម្ខាងផ្លូវរងការខូចខាតទាំងសងខាងយ៉ាងដំណាំ
ស្ថិតតាមបណ្ដោយផ្លូវវេងស្រេងកែងនិងផ្លូវឌួងឌៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-1937 បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង។
រថយន្តតូយូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BE 8431។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តតូយូតាព្រូស ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវបានពាក់កណ្ដាល ស្រាប់តែមានរថយន្តឡិចស៊ីសRX330 បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីកើតទៅលិចបោះពួយយ៉ាងលឿន បានជ្រុលទៅបុកចំទ្វារមុខខាងស្ដាំពេញទំហឹង បណ្ដាលឲ្យតូយូតាព្រូសប៉ើងទៅម្ខាងផ្លូវ រងការខូចខាតទាំងសងខាងយ៉ាងដំណាំ៕

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកដល់ទីតាំងឲ្យភាគីទាំងពីរ សំរបសំរួលគ្នាដោយសំរួលមិនត្រូវ សមត្ថកិច្ចទាក់ទងទៅជំនាញក្រុង មកវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំដោយស្រាយបន្តទៀត៕

មតិយោបល់