ព័ត៌មានជាតិ

អគ្គិភ័យឆេះបំផ្លាញផ្ទះពលរដ្ឋ៣ខ្នង និងសម្ភារៈបណ្តាលឲ្យខូចខាតទាំងស្រុង ខណៈម្ចាស់ចេញទៅធ្វើការ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មាន​ករណីអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន០៣ខ្នង បណ្តាលឲ្យរងការ ខូចខាតព្រមទាំងសម្ភារ:អស់ទាំងស្រុង ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួសផងដែរ ទីតាំងស្ថិតក្នុងភូមិស្វាយប៉ាក ឃុំស្វាយប៉ាក ខណ្ឌឫស្សែកែវ រាជធានីភ្នំពេញ ។

ករណីអគ្គិភ័យខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន០៣ខ្នង ដោយមិនដឹងមូល ហេតុ ។ ខណ:ភ្លើងកំពុងតែឆេះនោះ ម្ចាស់បានចេញពីផ្ទះរបស់ខ្លួនទៅការអស់ ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបាន នាំគ្នាជួយពន្លត់ដែរប៉ុន្តែជួយមិនឈ្នះនោះទេ ។ ពេលនោះត្រូវកម្លាំងសមត្ថកិច្ចបង្ការនិងពន្លត់អគ្គិភ័យចេញរថយន្តអន្តរាគមន៍ បាញ់ទឹកពន្លត់ ដើម្បីកុំឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅជិតខាងបានទាន់ពេល ។

ហេតុការណ៍ខាងលើនោះ យោងតាមការបញ្ជាក់ប្រាប់ពីម្ចាស់ផ្ទះ គាត់បានប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យនេះ បានឆាបឆេះពីខាងក្រោយរាលដាលមកខាងមុខ ហើយក៏ឆេះកាន់តែខ្លាំងឡើង បានបំផ្លាញផ្ទះអស់ចំនួន០៣ខ្នង រួមទាំងទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់ទាំងស្រុង ៕

មតិយោបល់