ព័ត៌មានជាតិ

សមត្ថកិច្ចដុតកម្ទេចទូរហ្គេមអេឡិចត្រូនិចចំនួន១៦៣គ្រឿង

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានធ្វើការដុតកម្ទេចចោលនូវទូរហ្គេមអេឡិចត្រូនិចដែលបានចាប់បង្ក្រាបក្នុងអំឡុងខែមករាដល់ ខែមិថុនា ឆ្នាំ២០២២ ចំនួន១០ទីតាំងមានទូរហ្គេមអេឡិចត្រូនិចមានដូចជាតុហ្គេមបាញ់ត្រីចំនួន៤៥គ្រឿងទូរហ្គេមផ្សេងទៀតចំនួន១១៨គ្រឿងសរុបរួមមានចំនួន១៦៣គ្រឿង៕

 

មតិយោបល់