ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូកង់បី បណ្តាលឲ្យភ្ញៀវពីរនាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តតាកូម៉ា បើកបរដោយជនជាតិចិន និងម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់ផ្ងារជើង ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតាកូម៉ាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AR-3820 បើកបរដោយជនជាតិចិន ធ្វើដំណើរតាមបណ្តោយផ្លូវ៣០២ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុផ្លូវបែកជា បួនក៏បានប៉ះទង្គិចជាមួយនឹងម៉ូតូកង់បីមួយគ្រឿងទៀតក្រឡាប់ផ្ងារជើង ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យភាគីខាងម៉ូតូកង់បី រងរបួសភ្ញៀវពីរនាក់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះផងដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានឲ្យ ភាគីទាំងសងខាងធ្វើការចរចាគ្នា បើមិនត្រូវនោះទេ កម្លាំងសមត្ថកិច្ចនឹងធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បី ទៅរក្សាទុកជាបណ្តោះ អាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់