ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ៣គ្រឿង បើកច្រាសទិសគ្នា បណ្តាលឲ្យរងរបួសមនុស្ស ៣នាក់ នៅស្រុកប្រាសាទបាគង

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៣និង២០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត០៣គ្រឿងច្រាសទិសគ្នា នៅចំណុចមុខផ្លូវចូលស្តាតថ្មីស្តិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ ។

យោងតាមរបាយការណ៍របស់ នគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ស ស្លាកលេខ ភ្នំពេញ 2Y.91 67 បើកបរដោយឈ្មោះ ហូ លីន ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានបុកជាមួយរថយន្តក្រុង ពណ៌ក្រហមស្លាកលេខ ភ្នំពេញ 3F-33 99 បើកបរដោយឈ្មោះ តន សុភាន់ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិ៣.ឃុំល្វាលើ.ស្រុកចម្ការលើ.ខេត្តកំពុងចាម (គ្មានរបួស) បើកបរមានទិសដៅពីកើតទៅលិច ហើយបែកកង់រ៉េចង្កូតទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាក LEXUS.RX330 ពណ៌ស ស្លាកលេខ ភ្នំពេញ.2AZ-57 19 បើកបរដោយមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីកើតទៅលិច ។ ក្នុងឧបទ្ទវហេតុនេះ បណ្តាលឲ្យខូចខាតរថយន្តចំនួន០៣គ្រឿង(ធ្ងន់ )និងរងរបួសស្រាលចំនួន០៣នាក់ ( អ្នកបើកបរ និងអ្នករួមដំណើរ ) ។

ក្រោយកើតហេតុ សមត្ថកិច្ននគរបាលជំនាញ បានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ។ ចំណែករថយន្តទាំងបីគ្រឿង សមត្ថកិច្ចនគរបាលយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីអនុវត្តនីតិវិធីបន្ត ៕

មតិយោបល់