ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ចាន់​រដ្ឋា បង្ហោះ​វីដេអូ​ឃ្លិប​អាក្រាត​របស់ ញ៉ែម សុគន្ធ​

​គង់ ចាន់​រដ្ឋា មួយ​រយ:​ចុង​ក្រោយ​នេះ គេ​សង្កេតឃើញថា នាង​កាន់តែ​មាន​ឈ្មោះ បោះ​សំលេង យ៉ាងខ្លាំង ក្នុង​វិស័យ​ឧស្សាហកម្ម​កម្សាន្ត នៅក្នុង​ប្រទស​កម្ពុជា ជាពិសេស អាច​ឈាន​ជើង​ទៅ​ច្រៀង​នៅ​បរទេស​ថែមទៀត​ផង ។
​ស្រី​ស្រស់​ដែល​ជា​រំដួល​អង្គរ រូបនេះ គឺជា​តារាចម្រៀង​ស្រី ប្រចាំ​ផលិតកម្ម Diamond Music ដ៏​ល្បីល្បាញ ។ ក្រៅ​ពី​តារា​ប្រចាំ​ទ្រនំ​របង​ទាប នាង​ក៏​តែងតែ​បង្ហាញ​វត្តមាន​ច្រៀង​តាម​កម្មវិធី​នានា ថត​កុន និង ថត​ស្ពត ឲ្យ​ផលិតផល​ជាច្រើន ដូចនេះ​ធ្វើឲ្យ​នាង​កាន់តែ​រីកមុខ រីក​មាត់ ញញឹម​ពព្រាយ​លើ​អាជីព បើ​ទោះបីជា​ក្នុង​ចិត្ត​នាង កំពុង​ហ៊ុំព័ទ្ធ​ទៅ​ដោយ​វិបត្តិ​ស្នេហ៍ ដែល​មិន​អាច​ដោះស្រាយបាន ។​
Kong Chnarotha
​ភាពជោគជ័យ​មួយអន្លើ​នេះ បាន​ធ្វើឲ្យ​នាង​រឹតតែ​ចង់​ឆ្ពោះ​ដំណើរ​ទៅមុខ លើ​វិធី មួយ​នេះ ដោយ​មិន​ចង់​ផ្អាក់​ការងារ​សិល្ប: ឡើយ ខណ:​ដែល​លើក​មុន ខំតស៊ូ​យ៉ាងណា តែ​មិន​ល្បី​ឈ្មោះ​សោះ សឹងតែ​ធ្វើឲ្យ​នាង បោះបង់​ចោល​វិថី សិល្ប: ។ ក្រោយ​ភាព​ល្បាញ​ល្បី គេ​ឃើញ​នាង តែងតែ​បង្ហាញ​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​នានា ជាពិសេស​ថត​ស្ពត ពាណិជ្ជកម្ម​តែ​ម្តង ។

​ថ្មីៗ​នេះដែរ ស្រី​ស្រស់​គង់ ចាន់​រដ្ឋា បានធ្វើឲ្យអ្នកគាំទ្រ​ចាប់អារម្មណ៍​សារជាថ្មីម្តង​ទៀត​ដោយ​​បង្ហោះ​ឃ្លិប វីដេអូ ស្រា​តរបស់ ញ៉ែម សុគន្ធ នៅលើ​ហ្វេ​សប៊ុក ហ្វែ​ន​ឃ្លិ​ប​របស់​នាង ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល ។ មើល​មុនដំបូង ឃ្លិប​នេះ ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​មិន​នឹកស្មានថា នាង​ហាន បង្ហោះ​វីដេអូ​ស្រាត របស់​តារា​សម្តែង និង​ជា​ពិធីករ ដ៏​ល្បីឈ្មោះ​រូប​នោះ​ឡើយ ។ ក៏​ប៉ុន្តែ​ក្រោយពី​មើល រហូតដល់​ចប់​ទើប​ដឹងថា នេះ​គឺជា​ស្ពត​ផ្សព្វផ្សាយ​ផលិតផល​តែប៉ុណ្ណោះ ។

​អ្នក​ដែល​ចូលរួម​ផលិត វីដេអូ​ឃ្លិប​ផ្សព្វផ្សាយ​នេះ បានឲ្យដឹងថា “​ឃ្លិប​នេះ មើល​មួយ​ភ្លែត​អាច​ច្រឡំ​ថា ញ៉ែម សុគន្ធ ស្រាត ន​នល គោក​ងូតទឹក​ក្នុង​បន្ទប់ទឹក វា​មិន​ដូច្នោះ​ទេ សកម្មភាព​ថត​នេះ តួ​ប្រុស​ល្បីល្បាញ ញ៉ែម សុគន្ធ ស្លៀកខោ​ក្នុង​ថត​នោះទេ កុំ​ច្រឡំ​”៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​

មតិយោបល់