ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងអំពើចោរកម្ម ពេលកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ជិះម៉ូតូល្បាតតាមដងផ្លូវ ដល់ចំណុចផ្លូវជាប់ផ្ទះសំណាក់ខ្មែរប្រណិត ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ៣នាក់ ជនជាតិខ្មែរ ជិះម៉ូតូ២គ្រឿង ម៉ាក ZOOMER X ពណ៌ក្រហម-ស និងម៉ាក អ៊ិចស៊ិចទ័រ ពណ៌ខ្មៅ គួរឲ្យសង្ស័យ សមត្ថកិច្ចក៏ឃាត់ត្រួតពិនិត្យ ឃើញមានកន្រ្តៃ២, ដង្កាប់២ , ទល់រឺវិស ១ដើម ,សោដោះបាឡុង៣ដើម និងពិលពាក់ក្បាល១គ្រឿង ។
នគរបាលបញ្ជាក់ថា ជនសង្សយ័ទាំង៣នាក់នេះ មានគម្រោងធ្វើសកម្មភាពលួច ប៉ុន្តែត្រូវបាននគរបាលបង្ក្រាបបានមុន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញសាកសួរតាមនីតិវិធី នៅការិយាលយ័នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ៕
មតិយោបល់