ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួច

ភ្នំពេញ: យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ១៩និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ផាត់ ផល្លា ភេទប្រុស អាយុ ២៩ឆ្នាំ មុខររបរ រើសអេតចាយ ពាក់ព័ន្ធករណីលួច (ដែកធ្វើសំណង់) នៅចំនុចដីឡូតិ៍ក្រុមហ៊ុន OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០១និង៣០នាទី កម្លាំងល្បាតរបស់ប៉ុស្តិ៍និងអធិការដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជៀប សាវឿន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធ ករណីលួច (ស្លាកលេខរថយន្ត) នៅចំនុចផ្លូវបេតុង ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

បច្ចុប្បន្នជនសង្ស័យទាំង០២ ត្រូវបានជំនាញកំពុងស៊ើបសួរ និងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់