ខេត្តស្ទឹងត្រែង៖មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅពាក់កណ្តាលអធ្រាត្រ ដោយសារមន្ត្រីយោធាម្នាក់ក្នុងកងអង្គរក្យ បានប្រើអាវុធខ្លីម៉ាកk59 បាញ់ទៅលើប្រពន្ធចំសៀកថ្កា ខាងឆ្វេងធ្លាយមកស្តាំរួចទើបធ្វើអត្តឃាតខ្លួនជាក្រោយ កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ នៅនិងផ្ទះរបស់ម្តាយ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។ លោកអ៊ុក មឿនវរៈសេនីយ៍ទោនាយការិយាល័យនគរបច្ចេកទេសនិងវិទ្យាសាស្ត្របានឱ្យដឹងថាពីរនាក់ប្តីប្រពន្ធដែលបានស្លាប់នោះមានឈ្មោះភឿន ចិន្តា ប្រុស អាយុ២៥ឆ្នាំ ជាកងអង្គរក្យ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល និងប្រពន្ធឈ្មោះ អឿង សុនីតាមានទីលំនៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
លោកនាយការិយាល័យបច្ចេកទេសបានបន្តថាបើតាមសាក្សីដែលមានលំនៅឋានជាប់ផ្ទះកើតហេតុគ្នាបាននិយាយថាៈ នៅយប់កើតហេតុប្តីប្រពន្ធគេទាំងពីរនាក់ បាននាំគ្នាជជែកលេងនៅតុបលក់អីវ៉ាន់ និងបានយកគោជល់ពីរកំប៉ុងមកចែកគ្នាផឹក មិនមានរឿងអីឈ្លោះប្រកែកគ្នាខ្លាំងខ្លានោះទេ។តែមិនយូរប៉ុន្មាន ស្រាប់តែឮសំឡេងផ្ទុះអាវុធចំនួន២គ្រាប់ មួយគ្រាប់ខុសនិងមួយគ្រាប់ ត្រូវចំសៀតថ្កាបណ្តាលឱ្យប្រពន្ធស្លាប់ភ្លាមៗតែម្តង ហើយក៏បានស្រែកប្រាប់ម្តាយក្មេកថា មើលកូនខ្ញុំផង រួចគេក៏បានធ្វើអត្តឃាតខ្លួនឯង បាញ់មួយគ្រាប់ចំសៀតថ្កាស្លាប់ភ្លាមៗ បន្សល់ទុកកូនប្រុសមួយ នៅលើអង្រឹងក្បែរនោះយ៉ាងអាណោចអធមិ៍។
ប្រភពបានបន្តថាពីរនាក់ប្តីប្រពន្ធគេឧស្សាហ៍មកលេងម្តាយរបស់គេ នៅមុនថ្ងៃកើតហេតុថ្ងៃគឺ១៣ប្រពន្ធបានមកផ្ទះម្តាយមុនមួយថ្ងៃ ស្អែកឡើងថ្ងៃ១៤ទើបប្តីមក នៅល្ងាចមកដល់យប់ឡើងស្រាប់តែមានករណីឃាតកម្មលើប្រពន្ធហើយទើបធ្វើអត្តឃាតខ្លួនឯងជាក្រោយ។ ប្រភពពីម្តាយស្ត្រីរងគ្រោះបាននិយាយថា៖ជារឿយៗប្តីរបស់នាងតែងតែបបួលរូបនាងឲ្យទៅរស់នៅក្នុងបន្ទាយជាមួយខ្លួនពីព្រោះថាគេស្រលាញ់ប្រពន្ធខ្លាំងណាស់ ប៉ុន្តែនាងនិយាយថាអូនមិនចេះនៅក្នុងបន្ទាយទេ វាពិបាកណាស់ ម្យ៉ាងទៀតអូននៅផ្ទះគ្រាន់បានលក់ចាប់ហួយខ្លះៗដែរ ពួកយើងអាចទៅសួរសុខទុកគ្នាបានគ្រប់ពេលវេលា។តែដោយសារប្រពន្ធឧស្សាហ៏និយាយលេងសើចច្រើនជាមួយប្រុសៗដែលនាងស្គាល់ ជាពិសេសជាមួយបងប្អូនជីដួនមួយរបស់នាង ទើបគេសង្ស័យថាមកពីរឿងប្រច័ណ្ឌ ទើបឈានដល់ការបាញ់សម្លាប់ប្រពន្ធ ហើយធ្វើអត្តឃាតខ្លួនឯងជាក្រោយបែបនេះ។
នៅករណីឃាតកម្មនិងធ្វើអត្តឃាតខាងលើនេះ ត្រូវបានលោកអ៊ុក មឿននាយការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រចុះធ្វើកោសល្យវិច្ច័យថា ពិតជាករណីប្តីបានបាញ់សម្លាប់ពិតប្រាកដមែន បាញ់ប្រពន្ធចំនួន២គ្រាប់ មួយគ្រាប់ខុសគោលដៅ និងមួយគ្រាប់ចំសៀតថ្កាខាងឆ្វេងធ្លាយមកស្តាំ និងមួយគ្រាប់ទៀតបាញ់សម្លាប់ខ្លួនឯង ពីសៀតថ្កាខាងស្តាំ បៀមគ្រាប់នៅខាងក្នុង។ក្រោយធ្វើកុសល្យសាកសពបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់