ពោធិ៍សាត់ៈ ក្មេងស្រីដែលមានអាយុទើបតែ១២ឆ្នាំម្នាក់ បានដាច់ចិត្តទៅចងកសម្លាប់ខ្លួន បន្ទាប់ពីខឹងនឹងឪពុកម្តាយ ដែលហាមមិនឲ្យដើរលេង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៣ ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិថ្គោលធំឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយជនរងគ្រោះចងក នឹងខ្សែនីឡុងជាមួយខោជើងវែងរបស់ខ្លួនភ្ជាប់នឹងធ្នឹមផ្ទះ។
ជនរងគ្រោះឈ្មោះ សៃ វណ្ណា អាយុ ១២ឆ្នាំ ភេទស្រីជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុខាងលើ មូលហេតុត្រូវបានសមត្ថកិច្ចឲ្យដឹងថា គឺមកឪពុកម្តាយរករឿងឲ្យឃ្វាលគោក្របី មិនបានដើលេង។ ឪពុកជនរងគ្រោះឈ្មោះ សៃ សូយ ជនជាតិខ្មែរមុខរបរ ធ្វើស្រែ និងម្តាយឈ្មោះ យន់ យួន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ីទៅមកនៅស្វាយ។
ជនរងគ្រោះមានបងប្អូនបង្កើត ០៥ នាក់ ប្រុស០៤នាក់ នាងជាកូនច្បងក្នុងគ្រួសារ។ ក្រោយការពិនិត្យសពរួចហើយសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់