ក្រុងប៉ោយប៉ែត៖សន្ទុះពលករចំណាក់ស្រុកខ្មែរ កំពុងសម្រុកចេញតាមច្រករបៀង និងច្រកអន្តរជាតិដូចទឹកបាក់ទំនប់អឹចឹង ខណះពេលនេះគេសង្គេត់ឃើញ ប៉ូលិសនិងទាហ៊ានតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃ កំពុងមានរាសីឡើងខ្ពស់បំផុត ស្របពេលដែលពលរដ្ឋរបស់យើង បានចូលរួមប្រារពពិធីកាន់បិណ្ឌដែលមានរយះពេល១៥ថ្ងៃរួចមក ហើយក៏នាំគ្នាសម្រុកទៅប្រទេសថៃវិញយ៉ាងគំហុកតែម្តង។គួរំលឹកដែលថា មុនពេលចូលភ្ជុំបិណ្ឌដែលជាទំនៀមទម្លាប់របស់ដូនតាខ្មែរយើង ដែលមានយូ
លង់មកហើយនោះ ដូចឆ្នេះពលរដ្ឋខ្មែរយើងម្នាក់ៗមិនថានៅក្រៅប្រទេស រឺនៅក្នុងប្រទេសនោះទេ តែងតែមកជួបជុំបងប្អូនសាច់ញាតិតាមស្រុកកំណើតរបស់ខ្លួន ដើម្បីរួមគ្នាធ្វើបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងឧទ្ទិសកុសលជូនញាតិទាំង៧សណ្តានដែលបានចែកឋានទៅ ដោយឡែកគេក៏បានសម្គាល់ឃើញ ពលករខ្មែរស្របច្បាប់និងមិនស្របច្បាប់បានសម្រុកមកស្រុកកំណើតវិញ ដើម្បីចូលរួមធ្វើបុណ្យភ្ជុំបិណ្ឌខាងលើនោះ ។
មានប្រជាពលរដ្ឋខ្មែរជាច្រើន ចេញពីស្រុកកំណើតរបស់ខ្លួន ក្នុងគោលបំណងសម្រុកទៅប្រទេសថៃតាមការអូសទាញរបស់សាច់ញាតិដែលជាពលករធ្លាប់រកស៊ីនៅប្រទេសថៃ ហើយបានវិលមកស្រុកកំណើតវិញនៅរដូវភ្ជុំបិណ្ឌហើយក៏អូសទាញសាច់ញាតិរបស់ខ្លួនទៅជាមួយនោះ ក្រោយមកពលរដ្ឋទាំងនោះបានលើកឡើងថា នៅតាមច្រករបៀងអូបីជាន់ ដែលជាតំបន់របស់ទាហ៊ានគ្រប់គ្រងរហូតមកដល់តំបន់ប៉ូលិស ការពារព្រំដែនគោក១៩៩ ប៉ែកខាងជើងក្រុងប៉ោយប៉ែត និងប៉ែកខាងត្បូងក្រុងខាងលើ រហូតទៅដល់ស្រុកម៉ាឡៃគឺអស់លោកសមត្ថកិច្ចខាងលើនោះ គាត់ទាលុយក្នុងម្នាក់២ពាន់បាតឡើងទៅ ពលរដ្ឋទាំងនោះបានបន្តទៀតថា ពេលដែលពួកគាត់វិលមកស្រុកកំណើតវិញក្នុងរដូវបុណ្យទានម្តងៗកន្លងទៅ តាមច្រករបៀងនិងច្រកអន្តរជាតិ គឺអស់លោកសមត្ថកិច្ចខាងលើ គាត់តែងតែគៀបសង្គតពីពលរដ្ឋរបស់ខ្លូនដោយមិនខ្វល់ថា អ្នកនោះក្ររឺមានឡើយ ពលរដ្ឋបានបន្តទៀតថា ទង្វើរបែបនេះមិនដែល
ឃើញថ្នាក់ដឹកនាំខាងលើណាមួយដាក់វិធានការក្តៅទៅលើមន្ត្រីសមត្ថកិច្ចតាមខ្សែរបន្ទាត់ព្រំដែននោះឡើយ ទំនងជាថ្នាក់លើមានភាគហ៊ុនជាមួយសមត្ថកិច្ចតាមព្រំដែនទេដឹង ទើបសកម្មភាពជំរិតយកលុយពីពលករខ្មែរកើតមានយ៉ាងគំហុករាល់ថ្ងៃបែបនេះ ពលរដ្ឋទាំងនោះក៏បានសំណូមពរទៅដល់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិមេត្តាជួយមើលកូនចៅក្រោមឱវាទនៅតាមខ្សែរបន្ទាត់ព្រំដែនផង ព្រោះអ្នកដែលចេញទៅប្រកបមុខរបរទៅប្រទេសថៃនោះ គឺជាខ្មែរដូចគ្នាសុទ្ធសាធឯណោះ ដោយឡែកមន្ត្រីប៉ូលិសព្រំដែនគោកមួយចំនួនបានខ្សឹបប្រាប់អ្នកព័ត៌មានយើងថា ចំពោះសមត្ថកិច្ចប៉ូលិសមិនដែលហ៊ានទៅយកលុយពីពលករ
ដូចការចោទប្រកាន់នោះទេ ភាគច្រើនពេលដែលគេឃើញពួកគាត់លួចឆ្លងដែនទៅថៃពេលយប់រឺពេលថ្ងៃគឺគេហៅអប់រំណែនាំ អោយពួកគាត់វិលទៅស្រុកកំណើតវិញតែប៉ុណ្ណោះ៕
មតិយោបល់