ភ្នំពេញៈ បុរសចំណាស់ម្នាក់ នៅសុខៗស្រាប់តែជំងឺលើសឈាមរើធ្វើទុក្ខ បណ្ដាលឲ្យដួលសន្លប់ ផ្អើលអ្នកជិតខាងជួយ ហៅទ្បានសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកប់គង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ ព្រំ លីម ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ មកស្នាក់នៅភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺសឈាម ហើយរយៈពេល២ថ្ងៃកន្លងមកនេះ ជនរងគ្រោះ បានដាច់បាយ ដោយជំងឺ លុះមកដល់វេលាម៉ោងខាងលើ ស្រាប់តែជំងឺរើធ្វើទុក្ខកាន់តែខ្លាំង រហូតដល់ដួលសន្លប់ ផ្អើលអ្នកជិតខាង ក្រុមគ្រួសារ ហៅរករថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ ។
ដោយមើលឃើញជនរងគ្រោះ និងក្រុមគ្រួសារ មានជីវភាពខ្វះខាត ដោយក្តីមនុស្សធម៌ ក្រុមសង្គ្រោះរបស់អង្គភាព៧១១ មិនត្រឹមជួយអន្តរាគមន៍ សម្រួលសេវាចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងន័យមនុស្សធម៌តែប៉ុណ្ណោះទេ ត្រូវបានលោក កែវ ពិសី និងក្រុមភ្នាក់ងារសង្គ្រោះ៧១១ ជួយជាថវិកា ដោយសន្តានចិត្ត និងជាមនុស្សធម៌ ជូនដល់ជនរងគ្រោះផងដែរ ៕
មតិយោបល់