ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីលួច(លួចស្លាកលេខរថយន្ដ) កាលពីថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។
ជនសង្ស័យទី១-ឈ្មោះ កែវ សុធារ៉ា ភេទប្រុស ឆ្នាំ១៩៩២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ, ទី២-ឈ្មោះ វ៉ាន មានយូ ហៅ ធុយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
ជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួនតាមបណ្ដឹងរបស់៖ ឈ្មោះ ប៉ែន មីនា ភេទស្រី ឆ្នាំកំណើត១៩៨៧ មានទីលំនៅក្រុម១៨ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ករណីលួចដោះ(កាច់)ស្លាកលេខរថយន្ដម៉ាក Pruis ពណ៌ស ឆ្នាំផលិត២០១០ ពាក់ស្លាកលេខៈ ភ្នំពេញ 2BO-0660, ឈ្មោះ កន នី ភេទប្រុស ឆ្នាំកំណើត១៩៩៣ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ករណីលួចដោះ(កាច់)ស្លាកលេខរថយន្ដម៉ាក Pruis ពណ៌ស ឆ្នាំផលិត២០១២ ពាក់ស្លាកលេខៈ ភ្នំពេញ 2BQ-8006 ។
ករណីនេះសមត្ថកិច្ចបានប្រគល់វត្ថុតាង ស្លាកលេខៈភ្នំពេញ 2BO-0660 និងស្លាកលេខៈភ្នំពេញ 2BQ-8006 ឲ្យជនរងគ្រោះវិញ ដោយមានការឯកភាពពីតំណាងអយ្យការ។ ជនសង្ស័យទាំងពីរ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបំពេញនីតិវិធី កសាងសំណុំរឿង បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់