-

ឃាត់ខ្លួនអ្នកគុននិយមពីរនាក់ ករណីប្រើដាវដេញកាប់គ្នា ផ្អើលមុខសាលាខេត្ត

ក្រចេះ: កម្លាំងនគរបាលក្រុងក្រចេះ បានស្រាវជ្រាវចាប់ខ្លួនយុវជន២នាក់ ពាក់ព័ន្ឋករណីហិង្សាដោយចេតនា ខណ:ពួកគេទាំងពីរ ប្រដាប់ដោយដាវ២ដើម បានធ្វើសកម្មភាពដេញកាប់ លើយុវជនមួយក្រុមទៀតរត់ប្រសាច បាតជើងសព្រាត ផ្អើលមុខសាលាខេត្តក្រចេះ ប្រៀបដូចឈុតឆាកថតកុន កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ។ តែមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ ដោយត្រូវបានរត់គេចទាន់ ។

ជនទាំងពីរនាក់ ដែលត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងក្រចេះ ចុះចាប់ខ្លួនបានភ្លាមៗនេះមាន៖
១-ឈ្មោះ ស៊ឹង គឹមសាន អាយុ ២៣ឆ្នាំ មានទីលំនៅភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ។
២-ឈ្មោះ រឿន បូរី អាយុ ២០ឆ្នាំ មានទីលំនៅភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ។

ជនសង្ស័យទាំងពីរនាក់ខាងលើ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់