ព័ត៌មានជាតិ

រថយន្តយីឌុប បើកក្នុងល្បឿនលឿន ខណៈដើមឈើរលំកាត់ទទឹងផ្លូវ ចាប់ហ្វ្រាំងមិនជាប់រ៉េចង្កូតធ្លាក់ផ្លូវ

ស្ទឹងត្រែងៈ រថយន្តយីឌុបមួយគ្រឿង បើកក្នុងល្បឿនលឿន ពេលមកដល់ផ្លូវកោង មិនបន្ថយល្បឿន វាក់ជាមួយ និងដើមឈើ ដែលរលំ កាត់ទទឹងផ្លូវ ចាប់ហ្វ្រាំងមិនទាន់បណ្តាលឲ្យបុកតែដង ព្រមទាំងរ៉េចង្កូតធ្លាក់ផ្លូវ រងការ ខូចខាតយ៉ាងដំណំ សំណាងល្អ មិនមាន អ្នករងគ្រោះ ដល់អាយុជីវិត។

ហេតុករណ៍នេះបានកើតឡើង លើកំណាត់ផ្លូវជាតិលេខ៩ កាលពី វេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុច ផ្លូវកោង ស្ថិតក្នុងភូមិត្នោតថ្មី ឃុំសំអាង
ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍និយាយថា នៅយប់ថ្ងៃកើតហេតុគេឃើញ រថយន្តយីឌុបមួយគ្រឿង បើកក្នុងល្បឿនលឿន ខណៈពេល ដែលមេឃ កំពុងតែភ្លៀង ភ្លាមនោះពេល ដែលរថយន្តខាងលើបើក មកដល់ផ្លូវកោង ដោយសារតែមើលផ្លូវ មិនសូវឃើញព្រមទាំងមិនមាន ប្រុងប្រយ័ត្តផង នោះស្រាប់តែវាក់ជាមួយ ដើមឈើរធំមួយដើមដែល បាក់រលំ កាត់ទទឹងផ្លូវ ធ្វើឲ្យតៃកុង ជាន់ហ្វ្រាំងមិនជាប់បណ្តាល ឲ្យបុកយ៉ាងពេញទំហឹង ព្រមទាំងរ៉េចង្កូត ធ្លាក់ផ្លូវតែម្តងទៅ។

ចំពោះរថយន្តដែលរងការ ខូចខាត់ខាងលើម៉ាកយីឌុប សណ្តោងរម៉ក ពាក់ស្លាកលេខ កំពង់ចាម3A-4212 បើកចេញពី ខេត្តព្រះវិហារក្នុង បំណងចូលមក ខេត្តស្ទឹងត្រែង។

បច្ចុប្បន្ន រថយន្តដែលរងការ ខូចខាតខាងលើ គេនៅមិនទាន់ឃើញ ម្ចាស់ហៅរថយន្ត ស្ទូចមកស្ទូចយក ទៅជួសជល់នៅឡើយទេ៕

https://www.youtube.com/watch?v=xebk0CaEMeU&feature=youtu.be

photo_2016-08-23_13-01-00 photo_2016-08-23_13-01-04 photo_2016-08-23_13-01-07 photo_2016-08-23_13-01-10 photo_2016-08-23_13-01-13 photo_2016-08-23_13-01-15

មតិយោបល់