ព័ត៌មានជាតិ

នារីម្នាក់រថយន្តស៊េរីទំនើប ក្នុងល្បឿនលឿនទៅបុកបង្គោលភ្លើង បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ

ភ្នំពេញៈ នៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ មានករណីនារីម្នាក់ បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកបុកបង្គោលភ្លើងបំភ្លឺផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្តាលរថយន្តខ្ទេចមួយកំណាត់មុខ ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្តស៊េរីទំនើបម៉ាក lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-6795 បើកបរដោយនារីម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញនារីម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ទ្រេតជិតដល់ដី ចំណែករថយន្តបង្កវិញ រងការខូចខាតមួយកំណាត់មុខទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់រួចពិនិត្យវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់