ព័ត៌មានជាតិ

រោងចក្រកាត់ដេរ អូរលីវ មានកម្មករបន្តដួលសន្លប់ នៅព្រឹកនេះ

ភ្នំពេញៈ រោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ អូរលីវ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានកម្មការនី៥១នាក់សន្លប់ កាលពីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

មកដល់ព្រឹកថ្ងៃ២៥ ខែកុម្ភៈនេះ ខណៈដែលកម្មករចូលធ្វើការងារវិញ ស្រាប់តែកើតមាន កម្មករដួលសន្លប់សារជាថ្មី ជាច្រើននាក់ ជាបន្តបន្ទាប់ ត្រូវបាន រថយន្តខាងរោងចក្រ បញ្ជូនចេញទៅគ្លីនិក ។

បន្ទាប់ពីកម្មករកាន់តែដួលសន្លប់ច្រើនឡើង នៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃដដែលនេះ ខាងក្រុមហ៊ុន សម្រេចអនុញាតិឲ្យកម្មករសម្រាកការងារ ជាបណ្តោះអាសន្ន៕

មតិយោបល់