បរទេសៈ មិនថាក្រូចឃ្លិច, ក្រូចពណ៌លឿង, ក្រូចថ្លុង, ក្រូចឆ្មា…នោះទេ សុទ្ធតែសម្បូរសារធាតុបំប៉នចាំបាច់ដូចជា វីតាមីន C, អាស៊ីតហ្វូលិក ដែលល្អសម្រាប់ស្បែក, ឆ្អឹង, បង្កើនសុខភាពបេះដូង, សាច់ដុំ និងប្រព័ន្ធរំលាយអាហារ។
តែទោះជាយ៉ាងណា ពេលខ្លះអ្នកមិនគួរទទួលទានផ្លែឈើទាំងអស់នេះឡើយ ព្រោះវាអាចធ្វើឲ្យខូចសុខភាព។
ពេលព្រឹក៖ អ្នកគួរតែជៀសវាងការបរិភោគផ្លែក្រូច នៅពេលព្រឹកឲ្យសោះ ជាពិសេសពេលពោះទទេ ព្រោះវាអាចបង្កឲ្យកម្រិត pH ក្នុងរាងកាយកើនឡើងកាន់តែខ្លាំង។ ជំនួសឲ្យការបរិភោគផ្លែឈើមួយប្រភេទនេះ អ្នកគួរតែទទួលទានផ្លែឈើដែលសម្បូរជាតិសរសៃ, ជាតិស្ករ ដូចជា ផ្លែប៉ោម, ចេក, សណ្តែក ឬផ្លែទទឹមវិញ។
ពេលមានជំងឺស្បែករបកក្រហម៖ ប្រសិនបើអ្នកមានជំងឺរបកស្បែកក្រហម គួរតែជៀសឲ្យឆ្ងាញពីផ្លែក្រូច ព្រោះវាមានផ្ទុកជាតិអាស៊ីតដែលធ្វើឲ្យប្រតិកម្មអាឡែស៊ី ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរ។
ពេលទទួលទានគ្រឿងស្រវឹង៖ ខណៈដែលកំពុងទទួលទានគ្រឿងស្រវឹង ហាមទទួលទានផ្លែក្រូច ព្រោះវាអាចបណ្តោលឲ្យរលាកក្រពះ និងបង្កើតអាស៊ីតជាច្រើនទៀតដែលនាំឲ្យមានការក្រហាយទ្រូង និងច្រាលទឹកអាស៊ីតក្នុងក្រពះ។
ទទួលទានចេក ឬឪឡឹកជំនួសវិញ ដើម្បីទប់ស្កាត់ការខ្សោះជាតិទឹក ដែលបង្កឡើងដោយសារគ្រឿងស្រវឹង។
ពេលចូលគេង៖ អ្នកអាចបរិភោគផ្លែឈើទាំងអស់នេះមុនពេលចូលគេង ១ទៅ ២ម៉ោង ប៉ុន្តែពពួកផ្លែក្រូចមិនអាចនោះទេ។ ព្រោះវាអាចបណ្តោលឲ្យមានបញ្ហាដល់ដំណើរការផលិតជាតិអាស៊ីតក្នុងក្រពះ ហើយនាំឲ្យហើមពោះ៕
មតិយោបល់