កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច មានរថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2BQ-7666 អ្នកបើកបរជនជាតិចិន (របួសស្រាល) អ្នករួមដំណើរឈ្មោះ ZHANG LI ភេទស្រី អាយុ៣៧ឆ្នាំ សញ្ជាតិចិន (របួសធ្ងន់បញ្ជូនទៅពេទ្យកាល់ម៉ែត )
បានបើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានបើកប្តូរគន្លងផ្លូវពីឆ្វេងចូលមកគន្លងខាងស្ដាំ ចៃដន្យបុករថយន្តម៉ាក ALPHARD មួយគ្រឿងទៀត បញ្រ្ចាសគ្នា ពណ៌ស ស្លាកលេខព្រះសីហនុ 2D-9666 បើកបរដោយឈ្មោះ លឹម កុសល ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិស្ទឹងសំរោង សង្កាត់អូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ (របួសស្រាល) អ្នករួមដំណើរចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សុខ លៀង ភេទប្រុស អាយុ២៩ឆ្នាំ នៅខេត្តព្រះសីហនុ (របួសធ្ងន់បាក់ភ្លៅខាងស្តាំ)
២-ឈ្មោះ JING WEI ភេទប្រុស អាយុ៣១ឆ្នាំ សញ្ញាតិចិន (របួសធ្ងន់បាក់ដៃឆ្វេង) ទៅ ពេទ្យរ៉ូយ៉ាល់ភ្នំពេញ
៣-ឈ្មោះ LE THI NHUY ភេទស្រី អាយុ២២ឆ្នាំ សញ្ជាតិវៀតណាម (របួសស្រាល) ។
ក្នុងហេតុការណ៍ដ៏រន្ធត់ បានបណ្ដាលឱ្យរងរបួសមនុស្ស០៦នាក់ ស្រី២ ធ្ងន់៣នាក់ ស្រី១ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនម្ដុំតាឡាត់ ។ កម្លាំងនគរបាលបានខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ ជួយអន្ដរាគមន៍និងសង្រ្គោះមនុស្ស ព្រមទាំងដោះស្រាយស្ទួចរថយន្តទាំង២គ្រឿងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បណ្ដោះអាសន្ន ៕










មតិយោបល់