អាល្លឺម៉ង់ត្រូវជួបព័រទុយហ្គាល់វេលាម៉ោង ១១:០០ ក្នុងពានរង្វាន់ Euro 2020 បន្ទាប់ពីបារាំងប៉ះហុងគ្រី វេលាម៉ោង ៨:០០ យប់នៅពូល F ដូចគ្នា។ ចំណែកគូល្អមួយទៀតអេស្ប៉ាញជួបប៉ូឡូញវេលាម៉ោង ២ រំលងអធ្រាត្រពូល E។
ក្នុងការប្រកួតនេះផងដែរអាល្លឺម៉ង់ត្រូវតែលេងដាច់ជើងចោលដើម្បីទទួលបានពិន្ទុដំបូងទល់នឹងក្រុមការពារជើងឯកព័រទុយហ្គាល់ បន្ទាប់ពីចាញ់បារាំងនៅការប្រកួតបើកឆាក ០-១ ។ ចំណែកព័រទុយហ្គាល់វិញប្រើពេលត្រឹម ៦ នាទីចុងក្រោយប៉ុណ្ណោះដើម្បីយកឈ្នះ ហុងក្រី ៣-០ ក្នុងការប្រកួតបើកឆាករបស់គេ។
ប្រវត្តិប្រកួតផ្លូវការ៥ ប្រកួតចុងក្រោយ៖
ក្នុងពានរង្វាន់ផ្លូវការ ៥ ប្រកួតចុងក្រោយ អាល្លឺម៉ង ឈ្នះ ៤ ដងនិងព័រទុយហ្គាល់ឈ្នះតែ ១ ដងគត់។ Euro 2012 វគ្គចែកពូលអាល្លឺម៉ងឈ្នះ ១-០, Euro 2008 វគ្គ ៨ក្រុមចុងក្រោយ អាល្លឺម៉ង់ ឈ្នះ ៣-២, World Cup 2006 ប្រកួតយកលេខ ៣ អាល្លឺម៉ង់ឈ្នះ ៣-១, និង Euro 2000 វគ្គចែកពូល អាល្លឺម៉ង់ ចាញ់ ៣-០ និងមួយប្រកួតទៀត អាល្លឺម់ង់ លត់ ព័រទុយហ្គាល់ រហូតដល់ ៤-០ កាល World Cup 2014 ដែលគ្រានោះ Muller ដែលជាខ្សែប្រយុទ្ធ Bayern Munich រកបាន៣គ្រាប់ទល់នឹង ព័រទុយហ្គាល់នេះឯង។
ប្រភព៖ CSB SPORTS
មតិយោបល់