កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន រាជធានីភ្នំពេញ- ខេត្តព្រះសីហនុ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ ត្រង់ចំណុចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ
បង្កឡើងរវាងរថយន្ត ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-7666 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានអ្នករួមដំណើរ១នាក់ស្រី មិនទាន់ស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិចទៅទិសខាងកើតនៅចំណែកផ្លូវខាងស្ដាំដៃ លុះមកដ ល់ចំណុចកើតហេតុបានបើកប្តូរទិសដៅពីផ្លូវបិទខាងឆ្វេងចូលមកផ្លូវបើកខាងស្តាំ រួចបានបុករថយន្ត០១គ្រឿងទៀត ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2D-9666 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
តាមការផ្ដល់ព័ត៌មានពី លោកវរសេនីយ៍ទោ ពៅ នឿន អធិការទទួលសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានអោយដឹងថាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ រថយន្តទំនើបទាំង ២គ្រឿង បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យគ្រោះថ្នាក់អ្នកបើកបរនិងអ្នករួមដំណើរ ជាជនបរទេស ប៉ុន្តែមិនស្គាល់ឈ្មោះ។
សមត្ថកិច្ចនគរបាលចរាចរណ៍កំពុងជួយសង្គ្រោះនិងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ…។
រីឯវត្ថុតាងរថយន្តទាំង០២គ្រឿង នគរបាលកំពុងស្ទូចយកទៅមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕








មតិយោបល់