ព័ត៌មានជាតិ

Google បង្ហាញពីប្រព័ន្ធសុវត្ថិភាពថ្មី របស់ Android 4.2

ប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុន Google Android 4.2 គឺត្រូវបានបង្ហាញជាមួយនឹង ទូរស័ព្ទ LG Nexus 4 និង Samsung Nexus 10 នៅថ្ងៃទី 13 ខែវិច្ឆិកា រួមទាំងបង្ហាញនូវប្រព័ន្ធសុវត្ថិភាពថ្មីផងដែរ។

ក្រុមហ៊ុន Google បានបន្ថែមនូវការស្គែន Malware ដោយដាក់នូវខាងលើជាស្រេចនៅក្នុង Google Play ហើយក៏ជាអ្នកស្គែននូវកម្មវិធីផ្សេងៗផងដែរ ដោយរួមទាំងកម្មវិធីដែល Download ពី Amazon Appstore។

គួរបញ្ជាក់ផងដែរថា Android VP នៃ Engineering Hiroshi Lockheimer បានប្រាប់ទៅកាន់ PCWord ថា “យើងនឹងបង្ហាញនូវសុវត្ថិភាពដែលមានវិសាលភាពធំទូលាយ ហើយតាមការប៉ាន់ស្មានអ្នកប្រើប្រាស់ចង់បន្ថែមនូវ Policy ដែលអាចទុកចិត្ត៕

មតិយោបល់