ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មានថា ការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយ ពុំបានដាក់ទោសទណ្ឌនោះឡើយ

ភ្នំពេញៈ ខណៈពេលដែលសម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងអំពីសេរីភាព នៃការ បញ្ចេញមតិ គឺវាមិនដូចគ្នា និងការប្រមាថ កាលពីម្សិលម៉ិញ នៅទីស្តីការគណៈរដ្ឋមន្រ្តីរួមមក រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បានបញ្ជាក់សារជាថ្មីថា សិទ្ធក្នុងការបញ្ចេញមតិ តាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជា មិនត្រូវបានដាក់ទោសទណ្ឌឬ ជាប់ពន្ធនាគារនោះទេ។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «នៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មាន ពេលដែលបញ្ចេញមតិមិន អាចជាប់គុក បានទេ ប៉ុន្តែការនិយាយមួលបង្កាច់ ការជេរប្រមាថទៅលើបក្ស ក្រុម ឬបុគ្គលណាមួយនោះដោយការមិនពិត វាខុសគ្នា តែនៅក្នុងច្បាប់សារព័ត៌មានបានចែងថា ការផ្សាយដំណឹងមិនពិត ដោយចេតនានោះទើបមានទោស» ការថ្លែងដូចនេះ បានធ្វើឡើងនៅក្រោយពី បញ្ចប់ការអញ្ជើញចូលរួមក្នុងវេទិកា “បន្តជម្រុញ ពាក់មួកសុវត្តិភាព សម្រាប់អ្នករួមដំណើរ តាមទោចក្រយានយន្ត ព្រមទាំងកុមារ នៅកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នាសណ្ឋាគាកាំបូឌីយ៉ាណា៕

photo_2016-08-23_14-33-51photo_2016-08-23_14-33-48

មតិយោបល់