ឥណ្ឌា៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi បានឲ្យដឹងថា តួលេខនៃការស្មាតហ្វូនរបស់ខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌា បានកើនឡើងយ៉ាងគំហុក នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ខណៈដែលខ្លួនបានកំណត់គោលដៅយកឥណ្ឌា ជាប្រទេសទីផ្សារធំលំដាប់ទី២។
លោក Manu Jain ប្រធានក្រុមហ៊ុន Xiaomi ប្រចាំប្រទេសឥណ្ឌា បានថ្លែងឲ្យដឹងថា នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងរហូតដល់ជាង ៧០ភាគរយ ដែលជាតួលេខមួយស្ទើរតែមិនស្មានដល់។
ជាមួយគ្នានោះលោក Jain ក៏បានរំលេចឲ្យដឹងផងដែរថា ស្មាតហ្វូន Redmi Note 3 ដាក់បានរហូតដល់ ១.៧៥លានគ្រឿងនៅក្នុងរយៈពេល ៥ខែ តែក្នុងប្រទេសឥណ្ឌា។
គួរបញ្ជាក់ផងដែរថា Xiaomi ជាក្រុមហ៊ុនផលិតស្មាតហ្វូនថ្មីមួយរបស់ចិន ដែលមានសន្ទុះខ្លាំងបំផុតទៅលើការលក់ស្មាតហ្វូន ជាពិសេសគឺក្រុមហ៊ុនមួយនេះ បានប្រកាសខ្លួនជា Apple ចិន ឬ Apple ទី២ ខណៈដែលលោក Lei Jun ស្ថាបនិកក្រុមហ៊ុនបានយកលោក Steve Jobs ធ្វើជាគំរូប៕
មតិយោបល់