ព័ត៌មានជាតិ

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញ: យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បានលួចម៉ូតូកាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី នៅចំណុចមុខ ផ្ទះលេខ១៤BE០ ផ្លូវ១៤៦ ភូមិ៥ សង្កាត់ វាលវង់ ខណ្ឌ ៧មករា ។

ជនស្ស័យឈ្មោះ កើត សុខជា ហៅ ជា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងមានទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ នូ វ៉ាន់សាក់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ មានទីលំនៅផ្ទះលេខ១៣៣Eo ផ្លូវ១៥៦ ភូមិ១ សង្កាត់ ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។

វត្ថុតាង៖ ម៉ូតូចំនួន១គ្រឿងម៉ាក១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ១AQ២៣០៩ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការរដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់