ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ជប៉ុន​លោក​ស្រី Yuko Obuchi បាន​ដាក់​លិខិត​សុំ​លា​លេង​ចេញពី​តំណែង​

​នៅ​ថ្ងៃ​ទី​២០​ខែតុលា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ជប៉ុន​លោកស្រី Yuko Obuchi បាន​ដាក់​លិខិត​សុំ​លា​លេង​ចេញពី​តំណែង​ទៅកាន់​នាយករដ្ឋមន្ត្រី​ស៊ីន​ហ្ស៊ូ​អាបេ​។ ការសុំ​លា​លេង​ចេញពី​តំណែង​នោះ​ដោយសា​តែ​លោកស្រី​ទទួលរង​ការចោទប្រកាន់​ប្រប្រាស់​មូលនិធិ​នយោបាយ​ខុស​​គោលដៅ​។​

​ប្រភ័ព​ព័ត៌មាន​ដែល​ជិតស្និត​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្ស៊ូ​អាបេ បានឲ្យដឹងថា រដ្ឋមន្ត្រី​ទទួលបន្ទុក​សេដ្ឋ​កិក្ច ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ជប៉ុន​លោកស្រី Yuko Obuchi អាយុ​៤០​ឆ្នាំ​បាន​ដាក់​លិខិត​សុំ​លា​លេង​ចេញពី​តំណែង​ក្រោយ​កិច្ចប្រជុំ​មួយ​នៅក្នុង​ការិយាល័យ​នាយករដ្ឋមន្ត្រី​អាបេ​។​
​ចំណុច​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​នៅ​ក្នុង​ការប្រើប្រាស់​មូលនិធិ​ខុស​គោលដៅ​នា​ពេល​កន្លងមក​នោះ​គឺ ក្រុម​ដែល​គាំទ្រ​លោក​ស្រី​បាន​យក​មូលនិធិ​នយោបាយ ដើម្បី​ទិញ​សំបុត្រ​ចូល​ទស្សនា​ចម្រៀង​សម្រាប់​សមាជិក​របស់​ខ្លួន​។​

​ការសម្រេច​លា​លេង​ចេញពី​តំណែង​របស់​លោកស្រី​ក្នុង​គោលដៅ បញ្ចៀស​ផល​បះ​ពាល់​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក​អាបេ និង​បញ្ចៀស​ការ​ថ្កោលទោស​ពី​ប្រជាពលរដ្ឋ​។​

​នៅពេល​នេះ​គេ​មិនទាន់​ដឹង​ថា​នាយករដ្ឋមន្ត្រី​ស៊ីន​ហ្ស៊ូ​អាបេ អនុញ្ញាត្តិ​ឲ្យ​លោកស្រី​Obuchi លា​លេង​ចេញពី​តំណែង​ដែរឬទេ​? ការ​លា​លេង​ពី​តំណែង​របស់​មន្ត្រី​សេដ្ឋកិច្ច​ដ៏​សំខាន់ គឺ​អាច​ធ្វើឲ្យបះពាល់​ដើល​គោលន​យោបា​យ​សេដ្ឋកិច្ច​របស់​លោក​អាបេ ដែល​បាន​ធ្វើឲ្យ​ពលរដ្ឋ​ជប៉ុន​គាំទ្រ​យ៉ាងខ្លាំង​នា​ពេលកន្លងមក​៕​
​Yuko Obuchi

មតិយោបល់