ព័ត៌មានជាតិ

ថ្លើមធំ! លួចកំព្យូទ័ររបស់បុគ្គលិកក្រុមហ៊ុន មេគង្គ អ៊ិចប្រេស បានសម្រេច ចុងក្រោយជាប់ខ្នោះដដែល!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ពន្ធ័ករណីលួចកុំព្យួទ័រយួរដៃ១គ្រឿង នៅចំណុចក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរមេគង្គអ៊ិចប្រេស ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ភឿក សំអាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិមិត្តភាព សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) បានលួចយកកុំព្យូទ័រយួរដៃ១គ្រឿងរបស់ឈ្មោះ ញឹម កលរស្មី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមេគង្គអ៊ិចប្រេស ស្នាក់នៅផ្ទះលេខ២៩AE3 ផ្លូវលេខ៣០០ សង្កាត់អូឡាំពិក ខណ្ឌចំការមន។

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានតែម្តង៕

មតិយោបល់