កំពង់ស្ពឺៈ ដោយមានការបញ្ជាពីលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាគណៈបញ្ជាការឯកភាព កម្លាំងកងរាជអាវុធហត្ថខេត្តសរុបចំនួន៥៣នាក់ ដឹកនាំដោយលោក សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយព្រះរាជអជ្ញារងខេត្តកំពង់ស្ពឺ បានចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើមួយកន្លែង នៅក្នុងភូមិសាស្រ្ត ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលកម្លាំងបានធ្វើការរឹបអូសវត្ថុតាងមួយចំនួនធំរួមមាន ៖ ឈើមូលចំនួន១០៣៩ ដុំ។ ក្រោយពីរឹបអូសឈើទាំងនោះ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការវាស់វែង ដើម្បីចងក្រងធ្វើជាឯកសារ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕






មតិយោបល់