ព័ត៌មានជាតិ

អាសូរណាស់! យុវតីម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស បន្ទាប់ពីត្រូវរថយន្តបុកពេញទំហឹង

តាកែវ: កាលពីវេលាម៉ោង ៧ និង ៥០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ លើផ្លូវខេត្តលេខ២១ ស្ថិតភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូក្នុងទិសដៅផ្ទុយគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តម៉ាក នីសាន់ ពណ៌ខៀវ ពាក់ផ្លាកលេខ ចង្កូតស្ដាំ PP-1511 បើកបរដោយឈ្មោះ សាំង សៅ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរតៃកុងឡាន រស់នៅភូមិត្រពាំងអំពាក់ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក វីសស្តុន ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សែម វន្នី ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរលក់កាហ្វេ រស់នៅភូមិព្រៃផ្អេ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់) ទិសដៅពីកើតទៅលិច រួមដំណើរដោយឈ្មោះ គួ ស្រីនិច ភេទស្រី អាយុ ១៩ ឆ្នាំ មុខរបរលក់កាហ្វេ រស់នៅភូមិសឹង្ហ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ (របួសធ្ងន់)។

មូលហេតុ៖ អ្នកបើករថយន្តបើកឆ្លងផ្លូវខ្វ:ការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងនិងជនបង្កទៅកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់