ព័ត៌មានជាតិ

Update : រថយន្តអគ្គនាយកដ្ឋានសម្ភារ:បច្ចេកទេស បុកម៉ូតូ២គ្រឿង បន្តទៅបុកបង្គោលភ្លើង បុរសម្នាក់របួសធ្ងន់បាក់ភ្លៅ

ភ្នំពេញ: រថយន្តខេមរះភូមិន្ទរបស់អគ្គនាយកដ្ឋាន សម្ភារៈ និងបច្ចេកទេសបើកបរដោយ ស្ត្រីជនជាតិចិនម្នាក់បានបុករះ ម៉ូតូចំនួន២គ្រឿង និងជ្រុលទៅបុកបង្គោលភ្លើង ទៅមុខមិនរួច បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបានបង្កការភ្ញាក់ផ្អើលនៅចំណុចខាងមុខ បន្ទប់ពិគ្រោះព្យាបាល សុខុម ផ្លូវ២៩១ កែង និងផ្លូវ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៧ ។

តាមប្រភពបានប្រាប់ថា រថយន្តខេមរះភូមិន្ទ របស់អគ្គនាយកដ្ឋាន សម្ភារៈ និងបច្ចេកទេស ម៉ាក Hilux Vigo ពណ៌ត្រីត្រេអ៉ី ស្លាកលេខ ខេមរះភូមិន្ទ ០១ 2-3589 បើកបរដោយស្ត្រីជនជាតិចិន តាមបណ្តោយផ្លូវ២៩១ ពីជើងទៅត្បូងដោយល្បឿនលឿន មកដល់ចំណុចផ្លូវកាត់ទទឹងលេខ៥៦៦ ស្រាប់តែមានម៉ូតូស្មាសរ៉ីវ៉ូ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 1L-0727 បើកបរពីកើតទៅលិចតាមបណ្តោយផ្លូវ៥៦៦ បណ្តាលអោយអ្នកជិះម៉ូតូផ្លោងទៅបុកកញ្ចក់រថយន្តនិងបាក់ភ្លៅខាងស្តាំ រីឯម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1C-8055 រងការខូចខាតបន្តិចបន្តួច បន្ទាប់ពីបុកហើយរថយន្តក៏រ៉េចង្កូតទៅបុកបង្គោលភ្លើងនៅខាងមុខបន្ទប់ពិគ្រោះព្យាបាល សុខុម មិនអាចទៅមុខទៀត ។

សមត្ថកិច្ចនរគបាលបានប្រាប់អោយដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការបើកបរក្នុងល្បឿនលឿនដូចគ្នា នៅពេលមកដល់ចំណុចផ្លូវប្រសព្វ កាត់ទទឹងមិនបន្ថយល្បឿងរៀងៗខ្លួន ហើយម៉ូតូស្មាស់រ៉ីវ៉ូ ទៅបុករថយន្តចំកង់រថយន្តខាងមុខផ្នែកខាងឆ្វេង ផ្លោងទៅបោកនិងកញ្ចក់រថយន្តខាងមុខ បណ្តាលអោយបែកកញ្ចក់ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូវីវ៉ា និងបង្គោលភ្លើងទៀង ។

ប្រភពដដែលបានបន្តទៀតថា ម៉ូតូវីវ៉ាទទួលយកសំណង២០ដុល្លារដើម្បីជួសជុលម៉ូតូ និងបញ្ចប់បញ្ហា រីឯជនរងគ្រោះត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីធ្វើការសង្គ្រោះ ។

បច្ចុប្បន្នរថយន្តខេមរះភូមិន្ទ និងតៃកុងជាស្ត្រីជនជាតិចិនរួមទាំងម៉ូតូស្មាស់វី ត្រូវកម្លាំងនគរបាលយកទៅរក្សាទុក នៅការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីនាពេលក្រោយ ៕

https://youtu.be/T3kiI00bLcA

មតិយោបល់