កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅវេលាម៉ោង២៤និង០០នាទីយប់ឈានចូលថៃ្ងទី១៦ ខែកក្កដា ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងទែនឺររេចង្កូតធ្លាក់ផ្លូវបុកដើមឈើ និងរនាំងបាំងការពារផ្លូវ ផ្លូវជាតិលេខ៤ ស្ថិតចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយខ្លួនឯង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) រថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ ជួបឧបសគ្គរេចង្កូតបុកដើមឈើធ្លាក់ផ្លូវក្រឡាប់ទៅផ្នែកខាងស្តាំដៃនៃផ្លូវជាតិ ។
ហេតុការណ៍នេះ បណ្ដាលឲ្យខូចខាតរនាំងការពារផ្លូវ ខូចខាតប្រវែងប្រហែល៥០ម៉ែត្រ ។ បាក់ដើមឈើ៤ដើម ។ រថយន្តរងការខូចខាតធ្ងន់ ។
ករណីនេះសមត្ថកិច្ចកំពុងអន្ដរាគមន៍ ជួយរកមធ្យោបាយរថយន្ដស្ទួច និងបន្ដស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុន ដើម្បីយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីបន្តនីតិវិធី ៕




មតិយោបល់