ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូលោកនៅវត្តល្ងឹម ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០ និង២០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងជោ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អឿន អ៊ីម (ហៅ ឆក) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរស្នាក់នៅវត្តល្ងឹម មានទីលំនៅភូមិពោ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីចោរកម្មលួចម៉ូតូ នៅចំណុចវត្តគីរីឧត្ដមថ្មហោង ហៅវត្តល្ងឹម ស្ថិតក្នុងភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ។

ជនរងគ្រោះជាព្រះសង្ឃព្រះនាម ទិន គីម ព្រះជន្ម៣៦ព្រះវស្សា គង់នៅវត្តគីរីឧត្តមថ្មហោង ហៅវត្តល្ងឹម ។ ក្រោយឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-9415 យកទៅលាក់ទុកនៅក្នុងព្រៃពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកម៉ូតូ០១គ្រឿងខាងលើនេះ បានប្រគេនទៅព្រះសង្ឃយកទៅរក្សាទុក ប្រើប្រាស់តាមពាក្យស្នើសុំជាបណ្តោះអាសន្ន ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *