ភ្នំពេញៈ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មានករណីនារីម្នាក់អាយុ ១៨ឆ្នាំ ជិះកង់មកផ្សារទិញឈាមជ្រូកនៅផ្សារ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តកុងតឺន័របុក បណ្ដាលឲ្យស្លាប់ ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ប៉ែន ចង្រិត ភេទស្រី អាយុ ១៨ឆ្នាំ មានស្រុកកណើតនៅខេត្តកំពង់ធំ មានម្ដាយអាយុ ៧២ឆ្នាំ ជាស្ត្រីមេម៉ាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលមួយកន្លែង ២នាក់ម្ដាយកូន និងប្រកបរបរលក់បាយម្ហូប ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានជិះកង់ចេញពីផ្ទះទៅផ្សារ ដើម្បីទិញឈាមជ្រូកយកមកស្លការី ពេលទៅដល់ផ្សារទិញឈាមជ្រូកបានហើយ ក៏ជិះកង់ធ្វើដំណើរត្រឡប់មកផ្ទះវិញ ប៉ុន្តែអកុសលខណៈកំពុងជិះកង់ឆ្លងផ្លូវ ត្រូវរថយន្តធំបុកកិន រងរបួសធ្ងន់ធ្ងរ បើតាមប្រភពព័ត៌មានដែលឃើញហេតុការណ៍ បានរៀបរាប់ថា ជនរងគ្រោះបានស្រែកឲ្យជួយថា ឈឺណាស់ៗ ដោយសាររថយន្តកិនចំពោះរបស់គាត់ និងបណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
បញ្ជាក់៖ គ្រួសារជនរងគ្រោះក្រីក្រណាស់ បើមានបងប្អូនណាចង់ចូលជាបច្ច័យបុណ្យជនរងគ្រោះខាងលើ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 099 490 837 ជាលេខទូរស័ព្ទរបស់ម្ដាយជនរងគ្រោះ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងសម្រួលចរាចរ និងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តកំពង់ធំ៕




មតិយោបល់