ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូស្កុពីមួយគ្រឿង ក្នុងល្បឿនលឿនជ្រុលបុករថយន្ត បណ្តាលឲ្យរបួសធ្ងន់ប្រុសស្រី៣នាក់

ភ្នំពេញ: នៅវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើកម៉ូតូស្កុពីមួយគ្រឿក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សរាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូស្កុពីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខព្រៃវែង 1H-2460 មាននារី២នាក់ បានរួមដំណើរជាមួយ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចកើតហេតុ កាច់ចង្កូតទៅខាងឆ្វេង គេចរថយន្ដមិនចាំម៉ាកមួយគ្រឿង នៅខាងស្ដាំដៃ ស្របពេលនោះមានរថយន្ត Masda BT-50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-4768 បើកបរដោយបុរសម្នាក់ ទិសដៅបញ្រ្ចាសគ្នា ម៉ូតូក៏បានជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងបីនាក់ ម៉ូតូកៀបជាប់ក្រោមរថយន្ត ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយទៅតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះទាំងបីនាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ៕

មតិយោបល់