បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសៅរ៍ ៣ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ មានហេតុការណ៍គ្រោះថ្នាក់ ដោយចៃដន្យមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈអ្នកបើករថយន្តម្នាក់ បានស្លាប់ភ្លាមៗដោយសាររថយន្តថយក្រោយ កៀបទៅនឹងដែករានសម្រាប់រុញទឹកកក ដាក់រថយន្តខ្ទប់នឹងសន្ទះក្រោយរថយន្ត០១គ្រឿងទៀត ខណៈកំពុងដើរទៅបិទសន្ទះក្រោយរថយន្តនោះ ។ ករណីនេះបាន កើតឡើងនៅវេលាម៉ោង០៦និង១០នាទីព្រឹក នៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយានជ័យ ។
នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ ប៊ុនឆាត ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយានជ័យ មុខរបរជាអ្នកស៊ីឈ្នួលបើកបររថយន្តដឹកទឹកក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមស ពាក់ស្លាកលេខ បាត់ដំបង. 3A2022 ។
នគរបាលស្រុកថ្មពួកបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានឈប់នៅត្រង់ចំណុចខាងកើតផ្ទះឈ្មោះ ម៉ក់ វ៉ាន់ ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក( ថៅកែទឹកកក) ដោយឈប់រថយន្តនៅលើចិញ្ចើមផ្លូវខាងស្តាំ កំពុងលើកទឹកកកដាក់លើរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភព.០១០២ ពេលនោះស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ជនរងគ្រោះបើកនោះ បានរអិលកង់ថយមកក្រោយធ្លាក់ក្រទ្បុក បណ្តាលឲ្យកៀបឈ្មោះ ឆាត ប៊ុនឆាយ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង ។
នគរបាលបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ សំ ណារិន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាកម្មករលើកទឹកកក បានឲ្យដឹងថា ក្រោយពីលើកទឹកកកដាក់រថយន្ត០១គ្រឿងទៀតនោះរួច ឈ្មោះ ឆាត ប៊ុនឆាយ ជាជនរងគ្រោះបានដើរទៅបិទទ្វារសន្ទះរថយន្តក្រោយរបស់ឈ្មោះ ម៉ក់ ហៀង ស្របពេលនោះរថយន្តរបស់គាត់ (សង្ស័យមិនបានចាប់ហ្វ្រាំងដៃ) រអិលកង់ថយក្រោយកង់មុខធ្លាក់ក្រឡុក បណ្តាលឲ្យកៀបឈ្មោះ ឆាត ប៊ុនឆាយ ជាប់នឹងដែករៀនសម្រាប់ដាក់រុញទឹកកកដាក់រថយន្ត ខ្ទប់ទៅនឹងសន្ទះក្រោយរថយន្តរបស់ឈ្មោះ ម៉ក់ ហៀង ស្លាប់ភ្លាមៗមួយរំពេច ។ សពត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីនគរបាលពិនិត្យរួច ៕
មតិយោបល់